source: sabay.com.kh
យោងតាមទំព័រវេបសាយ ព័ត៌មានបរទេស Time បានបង្ហាញថាលោកព្រាប សុវត្ថិ គឺជាបុគ្គល ដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅលើបណ្ដាញអ៊ីនធឺណិត តាមរយៈ Googles Search engine នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ ។ ងាកមកប្រទេសថៃដែលជាអ្នកជិតខាងភូមិផងរបងជាមួយយើងវិញ បុគ្គលដែលគេចូលស្វែងរកច្រើនជាងគេ មិនមែនជាតារាណាម្នាក់របស់ប្រទេសនេះឡើយ ប៉ុន្តែជាតារាចម្រៀងប៉ុបអាមេរិក Taylor Swift ទៅវិញ។រីឯប្រធានាធិបតី បារ៉ាក់អូបាម៉ា ត្រូវបាន Search ច្រើនជាងគេក្នុងប្រទេស កេនយ៉ា។

ដោយឡែកបុគ្គលដែលប្រជាជនទូទាំងពិភពលោកចូលចិត្តស្វែងរកច្រើនជាងគេ គឺបានទៅតារាហូលីវូដ Kim Kardashian និងតារាបាល់ទាត់ម្ចាស់ពាន Ballon d’Or ៥សម័យកាល Lionel Messi។ បុគ្គលល្បីៗផ្សេងទៀត ក៏មានជាប់ចំណាត់ថ្នាក់ជាបេក្ខភាពគេស្វែងរកច្រើនជាងគេតាមអ៊ីនធឺណិតតាមលំដាប់ថ្នាក់រៀងៗខ្លួនផងដែរ៕